khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាប្រធានប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជីញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ។

    ក្នុងឱកាសដ៏ល្អប្រសើរនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី តាំងនាមឱ្យគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានមានមតិសំណេះសំណាលដោយផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងតំណាងរាស្ត្រក្នុងតំណែង សូមថែរក្សាសុខភាពឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា ។

    ទន្ទឹមនេះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺផងដែរ ៕

    ប្រភព : ការិយាល័យអមក្រុមភូមិភាគទី៧
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣  ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុម អញ្ជើញពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពរបស់សមាគម អង្គការក្រៅរដ្ឋាភិបាល និងទិសដៅអភិវឌ្ឍន៍រួមគ្នា